អំពីយើង

MC Tissue គឺជាក្រុមហ៊ុនផ្តល់សេវាផលិតផលក្រដាសជូតមាត់ឈានមុនគេក្នុងប្រទេសកម្ពុជា និងបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ ។ MC Tissue បាន ចាប់ផ្តើមជាមួយនិងក្រុមការងារដែលមានការរីកចំរើនលូតលាស់មួយគួរអោយកត់សំគាល់ វាបានបង្ហាញនិងឆ្លុះបញ្ចាំងពីកម្រិតនៃភាពជោគជ័យមួយរបស់ក្រុមហ៊ុន ។

 

ក្រុមហ៊ុន អិុម សុី ទីស្យ៊ បានចាប់ផ្តើមជាមួយនិងផលិតផលកម្មដ៏តូចមួយ ទោះជាយ៉ាងណាក្តី ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានពង្រីកផលិតកម្មនេះអោយធំជាងមុនដើម្បីផ្តល់តំរូវការអោយមានលក្ខណះធំទូលាយជាងមុន ផលិតផលទាំងនោះមានដូចជា ក្រដាសទ្រនាប់កែវចាន ក្រដាសជូតដៃ ក្រដាសសំរាប់ប្រើប្រាស់ក្នុងផ្ទះបាយ ក្រដាសជូតមុខ ក្រដាសក្នុងបន្ទប់ទឹក និងមានប្រភេទ ក្រដាសជាច្រើនមុខទៀត ។ ពិសេសជាងនេះទៅទៀតបេសកម្ម និងគោលដៅរបស់ក្រុមហ៊ុន ក្នុងគោលបំណងចង់អោយអ្នកប្រើប្រាស់ទទួលផលិតផលមានគុណភាពខ្ពស់សមស្របក្នុងតម្លៃដ៏ល្អមួយនៃទីផ្សារគោលដៅ ។

 

ក្រុមហ៊ុន អិុម សុី ទីស្យ៊ ដើរតួនាទីជាអ្នកចែកចាយ និងបានផ្តល់ការផ្គត់ផ្គង់ដល់ស្ថាប័នមួយចំនួនធំទៀតដូចជា ដេប៉ូធំៗ ទីផ្សារបោះដុំ ផ្សារទំនើប សាលារៀន និងការិយាល័យ ក្នុងគោលបំណង រក្សា និងគ្រប់គ្រង ស្តុកលក់ឫប្រើប្រាស់ អោយមានស្ថេរភាព ។

 

ក្រុមហ៊ុន អិុម សុី ទីស្យ៊ មានផលិតផលក្រដាស ចំនួន បីម៉ាក : ខំហ្វី  ៧៩ និង ប្រណិត ។